ទោះជាសង្សារនឹងគ្នា តែមិនប្រាកដថាគេស្រលាញ់គ្នាទេ ព្រោះបុរសខ្លះចង់បានប្រយោជន៍អ្វីមួយទើបព្រមទទួលយកងារនេះទៅ។ សញ្ញាទាំង ៥ នេះទោះមិនប្រាប់ក៏ដឹងដែរថា គេមិនបានស្រលាញ់យើងឡើយ៖
១.មិនធ្លាប់មើលឲ្យចំភ្នែកយើង
បានជាគេមិនហ៊ានសម្លឹងឲ្យចំកែវភ្នែកយើង។ ព្រោះថាភ្នែកមិនអាចលាក់បាំងអ្វីបានឡើយ ហើយមនុស្សដែលស្រលាញ់គ្នាពិត ពេលកែវភ្នែកប្រទាក់គ្នានឹងពោរពេញដោយពន្លឺ និងមានភាពទន់ភ្លន់។
រូបតំណាង
២.និយាយដោះសាគ្រប់ពេល
មិនថាខកណាត់ និងមានបញ្ហាអ្វីទេ គាត់តែងនិយាយដោះសាយករួចខ្លួនជានិច្ច ដោយមិនដែលចេះទទួលយកកំហុសសោះ នោះបញ្ជាក់បានថាគាត់គ្មានចិត្តស្មោះត្រង់នឹងយើងទេ។
៣.ចំណាយពេលជាមួយមិត្តភ័ក្ដិច្រើនជាងយើង
យើងជាសង្សារ តែគេបែរជាចំណាយពេលនៅ ឬដើរលេងជាមួយមិត្តភ័ក្ដិច្រើនជាងយើង ហើយពេលខ្លះទៀតបែរជាទុកយើងចោល ដើម្បីមិត្ត។ សបញ្ជាក់ឲ្យឃើញថាយើងគ្មានតម្លៃសម្រាប់គេឡើយ ហើយមនុស្សស្រលាញ់គ្នាគេមិនធ្វើរឿងបែបនេះដែរ។
៤.មិនធ្លាប់បានស្ដាប់ពាក្យផ្អែមល្ហែម
តាំងពីមានឈ្មោះជាសង្សារនឹងគ្នាពេលណាមក យើងមិនឮមិត្តប្រុសនិយាយពាក្យផ្អែមល្ហែមដូចគូគេសោះ នេះជាសញ្ញាបញ្ជាក់បានថា យើងមិនមែនមនុស្សដែលគេស្រលាញ់ឡើយ។ ព្រោះបើមនុស្សប្រុសគេស្រលាញ់មែន ទោះជាមិនចេះ sweet គ្រប់ពេល តែក៏មិននិយាយគំរោះគំរើយដាក់គ្រប់ពេលដែរ។
រូបតំណាង
៥.ត្រឹមមនុស្សកំដរអផ្សុក
ពេលសប្បាយរីករាយគេទៅរកមិត្តភ័ក្ដិ តែពេលកើតទុក្ខ ឬមានបញ្ហាអ្វីមួយគេតែងតែមករកយើងជួយ និងឲ្យយើងកំដរប៉ុណ្ណោះ។ នេះជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា យើងជាជម្រើសចុងក្រោយរបស់គេតែប៉ុណ្ណោះ៕
ប្រភព៖ kanha

No comments:
Post a Comment