ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីដឹងដំណឹងនៃការផ្ទុះគ្រាប់បែកក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីតារាចម្រៀងល្បី Ariana Grande នៅទីក្រុង Manchester ប្រទេសអង់គ្លេសកាលពីថ្ងៃចន្ទកន្លងទៅនេះ។ មានជនរងគ្រោះដល់ទៅ២២នាក់បានស្លាប់ និងជាច្រើនទៀតរងរបួស។
ប្រជាជន និងតារាល្បីៗជាច្រើនបានផ្ញើសាររំលែកទុកក្នុងព្រឹត្តិការណ៍ដ៏សោកសៅនេះដោយរួមមានទាំង Miley Cyrus ផងដែរ។ នាងបានផុសរូបនាងថតជាមួយ Ariana Grande លើបណ្ដាញ Instagram ព្រមទាំងបានច្រៀងបទថ្មីរបស់នាងក្នុងកម្មវិធី The Voice កាលពីម្សិលមិញដែលមានចំណងជើងថា Malibu ដើម្បីឧទ្ទិសទៅអ្នកស្លាប់ផងដែរ។
តោះ ទៅមើលវីដេអូចម្រៀង Miley Cyrus ទាំងអស់គ្នា!
ប្រភព៖ kanha

No comments:
Post a Comment