កំពង់ឆ្នាំង៖ ជនសង្ស័យ៣នាក់
ក្នុងករណីបាញ់សម្លាប់បុរសអ្នករត់តាក់ស៉ីម្នាក់ នៅស្រុករលាប្អៀ
ខេត្តកំពង់ឆ្នាំង ប្លន់យករថយន្ដ Highlander កាលពីយប់ថ្ងៃទី16ខែកក្កដា ឆ្នាំ2017នោះ
ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីយប់ថ្ងៃទី២០កក្កដា។លោកឧត្តមសេនីយ៍
ឡុច សុវណ្ណរ៉ា ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង
បានបញ្ជាក់ប្រាប់អ្នកព័ត៌មានថា៖
ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងនគរបាល
នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង នគរបាលខេត្តកំពង់ឆ្នាំង
និងខេត្តពោធិ៍សាត់ឃាត់ខ្លួនបាន នៅរាជធានីភ្នំពេញមានឈ្មោះ៖1.ឈ្មោះ បែន សុខន ភេទ ប្រុសអារយុ35ជនជាតិខ្មែរស់ផ្ទះជួលសង្កាត់ទួលសង្កែ
ខណ្ឌ័ឬស្សីកែវ ( ជាជនដៃដល់បាញ់សំលាប់ជនរងគ្រោះ)។
2 .ឈ្មោះ សុវណ្ណ ឧត្តមហៅក្រៅ( ដំ)ភេទប្រុសអាយុ27ជនជាតិខ្មែស្នាក់នៅភូមិព្រៃ
ខ្មែឃុំរលាប្អៀរស្រុកស្រុកកំពង់ឆ្នាំង(សមគំនិត)។
3.ឈ្មោះ វ៉ា ឌីម៉ា(ហៅអាម៉ា)ភេទ ប្រុសអាយុ១៩ឆ្នាំជនជាតខ្មែស្នាក់នៅភូមិបែនឃុំលាជ
ស្រុកភ្នំ ក្រវាញខេត្តពោធិសាត់(អ្នកជួលរថយន្ត)។
សូមជម្រាបថា
បុរសជាជនរងគ្រោះ ដែលជាអ្នករត់តាក់ស៉ី ឈ្មោះ អៀង ចិត្រា ហៅចិត្ត អាយុ43ឆ្នាំ
មានទីលំភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ធ្លាយក្បាល
នៅត្រង់ចំណុចផ្លូវអាល្លឺម៉ង់ផ្លូវចូលទៅគោកស្តៅ ស្ថិតក្នុងភូមិគោកស្តៅ
ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ រថយន្ដរបស់ជនរងគ្រោះ
ដែលត្រូវបានជនសង្ស័យយកទៅនោះ ម៉ាក Highlander ពណ៌ខ្មៅ
ពាក់ស្លាកលេខភ្នំពេញ 2J-1125។
ក្រោយបាញ់សម្លាប់បុរសរត់តាក់ស៉ី
ត្រូវខ្មាន់កាំភ្លើងបានអូសជនរងគ្រោះ ទម្លាក់ចោលនៅលើដងផ្លូវ
រួចជិះរថយន្តគេចខ្លួនបាត់ ប៉ុន្តែសប្បាយចាលុយប្លនបាន៣យប់ពេលនេះ
ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន៕




No comments:
Post a Comment