លោកតាវ័យ ៧៣ ឆ្នាំ ម្នាក់ ដែលពុំត្រូវបានក្រុមគ្រួសារមើលថែដិតដល់ បានទទួលការយកចិត្តទុកដាក់ និងផ្តល់អាហារពីនិស្សិតមួយក្រុម បន្ទាប់ពីពួកគេប្រទះឃើញគាត់កំពុងរំកិលខ្លួននៅលើកៅអីរុញតូចមួយជាប់នឹងគូទ ហើយពួកគេក៏បានស្នើសុំអ្នកលេងអ៊ីនធើរណេត មេត្តាជួយគាត់ ក៏ដូជាចែករំលែកព័ត៌មាននេះបានដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុកជួយលោកតាផង!! ។
និស្សិតស្រីៗវ័យក្មេងទាំងនេះ បានសរសេរចែករំលែកនៅទ័ព័រហ្វេសប៊ុករបស់ពួកគេថាៈ «ពួកយើងទទួលបានកិច្ចការងារមួយពីគ្រូរបស់យើង ដែលជាផ្នែកមួយនៃការប្រារព្ធទិវា Rizal ដើម្បីជួយដល់ជនអនាថា ។ ហើយគ្រូបានប្រាប់ពួកយើងឲ្យចេះមើលមនុស្សដែលពួកយើងគួរចង់ជួយ ។ ទីបំផុត ពួកយើងបានរកឃើញមនុស្សគួរចង់ជួយ គឺលោកតាអាយុ ៧៣ ឆ្នាំ ម្នាក់ ព្រោះតែបច្ចុប្បន្ននេះ គាត់កំពុងស្វែងរកលុយដើម្បីបន្តដំណើរជីវិត ដោយពឹងលើកៅអីរុញតូចមួយប៉ុណ្ណោះ ។ លោកតាបានប្រាប់ពួកយើងថា លោកមានឈ្មោះ Tatay Roberto មកពីទីក្រុង Meycauayan, ខេត្ត Bulacan ប្រទេសហ្វីលីពីន ។ លោកតាបានឲ្យពួកយើងដឹងទៀតថា លោកតាមប្រពន្ធ និងកូនៗដូចគេដូចឯង ប៉ុន្តែ កូនៗរបស់គាត់បានមានគ្រួសាររៀងៗខ្លួនអស់ហើយៗ ពួកគេពុំដែលនឹកគិតអំពីរូបគាត់នោះទេ ។ យ៉ាងណាក៏ដោយចុះ ពួកយើងពុំមានឱកាសសួរនាំច្រើនបានដឹងពីសុខភាពរបស់គាត់ទេ ប៉ុន្តែ ពួកយើងគិតថា លោកតា Roberto មិនមានសុខភាពល្អទេ ។ នោះជាហេតុផល ដែលសព្វថ្ងៃនេះ គាត់កំពុងរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯង ។ ហេតុដូច្នេះ ពួកយើងក៏សូមអំពាវនាវដល់រដ្ឋអំណាចក្នុងតំបន់ មេត្តាជួយផ្តល់នូវមធ្យោបាយដល់លោកតា អាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃបានសមរម្យផង ដែលយ៉ាងហោចណាស់ ក៏ផ្តល់ឲ្យគាត់នូវទីជម្រកមួយអាចគេចផុតពីកំដៅថ្ងៃ ទឹកភ្លៀ


No comments:
Post a Comment