មធ្យោបាយពន្យារកំណើតមានច្រើនដោយក្នុងនោះក៏មានវិធីមួយដែលគេហៅថាចាក់ទឹកក្រៅពាងផងដែរ
(សំដៅដល់ការដកលិង្គមុនពេលបញ្ចេញទឹកកាម)។ យ៉ាងណាក៏ដោយ
មានហេតុផលមួយចំនួនដែលស្ត្រីមិនគួរ ជឿ ឬទុកចិត្តវិធីនេះ៖
១. មិនមានប្រសិទ្ធភាពខ្ពស់៖ វាអាចធ្វើឲ្យមានកូនទាំងមិនបានត្រៀមទុកព្រោះវិធីនេះមិនមានប្រសិទ្ធភាព
១០០% ទេ។ បើតាមការសិក្សាបញ្ជាក់ថា អត្រាមានកូនអាចកើនខ្ពស់ដល់
២៣% ឯណោះទោះដកទាន់ពេលក៏ដោយ។
២. មិនអាចការពារជំងឺឆ្លងបាន៖ នេះគឺជាហេតុផលធំបំផុតជាពិសេសសម្រាប់អ្នកដែលមានដៃគូច្រើន។
ដៃគូបុរសប្រហែលមិនបានបង្ហាញសញ្ញាថាមានជំងឺអ្វីទេ
តែក៏មិនគួរទុកចិត្តដែរ។
៣. បុរសក៏មិនអាចគ្រប់គ្រងខ្លួនឯងបាន
១០០%ដែរ៖ បុរសច្រើនតែអះអាងថាគេអាចធ្វើវាបានពេលជិតចេញទឹកកាមតែពេលប្រតិបត្តិការមែនទែន
គេអាចធ្វើវាមិនទាន់ដែលបណ្ដាលឲ្យមានកូនបាន។
៤.
វាបង្ហាញថាគាត់មិនមានទំនួលខុសត្រូវ៖ បើគាត់ពិតជាស្រឡាញ់យើងនិងមានទំនួលខុសត្រូវមែន
គាត់ក៏មិនជ្រើសរើសវិធីនេះដែរ។
៥. អាចធ្វើឲ្យស្ត្រេសបាន៖ គឺបណ្ដាលមកពីការមិនទុកចិត្ត
ហើយគិតថាអាចនឹងភ្លាត់ស្នៀត។ វាធ្វើឲ្យយើងវិលវល់មិនច្បាស់លាស់ខ្លួនឯង។
បើអញ្ចឹងមែន ហេតុអ្វីមិនជ្រើសរើសវិធីដែរមានប្រសិទ្ធភាពខ្ពស់ទៅ?


No comments:
Post a Comment