ស្ត្រី
ជាភេទដែលងាយប្រឈមមុខនឹងអំពើរំលោភបំពានផ្លូវភេទ។ ដូចនេះ កញ្ញា
សូមបង្ហាញពីវិធីសាស្ត្រ ៥ យ៉ាងដែលអាចការពារខ្លួនអំពើអសីលធម៌នេះបាន៖
១.រៀនកីឡាការពារខ្លួន៖
កីឡាដែលអាចជួយយើងបានមានដូចជាប្រដាល់, ការ៉ាតេដូ, និងកុងហ្វូ
ជាដើម ព្រោះប្រភេទកីឡាទាំងនេះអាចធ្វើឲ្យយើងផ្លាស់ទីបានលឿន
និងជួយឲ្យរឹងមាំ
មានទំនុកចិត្តហ៊ានប្រយុទ្ធប្រឆាំងនឹងមនុស្សអាក្រក់វិញ។
រូបតំណាង
២.ស្ព្រៃយ៍ម្រេច៖ ប្រសិនបើយើងមិនចេះកីឡាណាដែលអាចជួយរំដោះខ្លួនបានទេ
គួរតែដាក់ស្ព្រៃយ៍ម្រេចតាមខ្លួនឲ្យជាប់ក៏ជាវិធីល្អដែរ។
ចំណុចដែលគួរបាញ់នោះគឺភ្នែកខាងស្ដាំរបស់ជនអគតិទាំងនោះ។
៣.ភ្ជាប់លេខសង្គ្រោះពិសេសតាមទូរសព្ទ៖
ស្រីៗមិនគួររំលងការភ្ជាប់លេខសង្គ្រោះពិសេសតាមទូរសព្ទដៃទេ
លេខនេះព្រោះពិតជាមានប្រយោជន៍ខ្លាំងដល់ខ្លួនយើង។
បើដឹងខ្លួនថាមានមនុស្សប៉ុនប៉ងមិនល្អដើរតាមក្រោយ
គួរតែចុចទៅកាន់លេខពិសេសនោះសុំជំនួយ។
៤.ស្វែងប៉ុស្តិ៍ប៉ូលិសដែលនៅជិតបំផុត
និងរាយការណ៍ពីការយាយីនេះ៖ បើធ្លាប់ទទួលការយាយីតាមផ្លូវណាមួយ
គួរតែរាយការណ៍ដល់ប៉ូលិសភ្លាមៗដែលនៅជិតទីនោះ និងមិនគួរខ្មាសអៀន
ឬអារម្មណ៍ថាមានកំហុសអ្វីទេ។
សូមចងចាំថាពេលយើងរាយការណ៍ពីការយាយីផ្លូវភេទដល់ប៉ូលិស
គឺអាចជួយទប់ស្កាត់ និងកាត់បន្ថយអំពើអាក្រក់នេះបាន។
៥.ពេលឡើងឡានតាក់ស៊ីណាមួយត្រូវ៖ ថតរូបស្លាកលេខឡាន ផ្ញើទៅក្រុមគ្រួសារ
ឬមិត្តភ័ក្ដិភ្លាមៗ។ ម្យ៉ាងទៀតបើយើងដើរជៀសវាងកុំឆ្លងកាត់ទីងងឹត
ឬកន្លែងស្ងាត់តែម្នាក់ឯងអី។
មួយវិញទៀតគួរទន្ទេញឲ្យចាំលេខអ្នកដែលស្និទ្ធនឹងយើងបំផុត
ក្នុងករណីដែលបាត់ទូរសព្ទយើង
ហើយរត់ទៅកន្លែងទីប្រជុំជនមានមនុស្សប្រុសស្រីអ៊ូអរ
ហើយតេទៅរកអ្នកមកទទួល៕
ប្រភព ៖ kanha



No comments:
Post a Comment